header ads

Sponsor

ភ្នំពេញ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឧត្តសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ បានសរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមថា៖ កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “Da Ra” បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន ក្នុងនោះយើងឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។

ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថទេ ចំណែកឯអ-ត្តស-ញ្ញាណប័-ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទលេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អ-ត្ត-លេ-ខ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ០៨ ឆ្នាំ២០២០ គឺជាឯកសារក្លែងក្លាយ។

ខ្ញុំបាទសូមជម្រាបជូនថា អំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៦១២ “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post