
សង្គម
តារាជើងចាស់ អ្នកនាង ស៊ុន ណារី ម៉ូនីកា ដែលមានឈ្មោះបោះសំឡេងកាលពីកំឡុងឆ្នាំ ១៩៩០ កាលពីពេលថ្មីៗនេះត្រូវបានចោរឆ-ក់កាបូបក្រោយចុះពីរថយន្តបានបន្តិច ដោយសារតែរថយន្តរលត់ ហើយត្រូវចុះមកចាក់ទឹក។
នេះបើតាមការបញ្ជាក់ពីប្អូនស្រីរបស់អ្នកនាងផ្ទាល់ គឺអ្នកនាង ស៊ុន ណារីវណ្ណនីដា នៅលើអាខោនផ្ទាល់ខ្លួនដោយលើកឡើងថា៖
«បងស្រីម៉ូនីកា មកយកឡានពីផ្ទះខ្ញុំទៅធ្វេី ឡានខូចរលត់តាមផ្លូវក៏បេីកទ្វារមកយកទឹកចាក់ឡាន គ្រាន់តែចេញមិនទាន់បិទទ្វារឡានផង វាឆ.ក់ហ្មង សកម្មភាពអា-ចោ-រឆ-ក់កាបូបបងស្រី ស៊ុនណារីម៉ូនីកា មុននេះបន្តិច ពពួកអាចាំតែលួ-ចឆ-ក់ញេីសឈា-ម គេខំរក ខំទុកដេីម្បីចិញ្ចឹមគ្រួសារគេ ពួ-កហែ-ងយកទៅមិនបានចាយទេ សូមទេវតាឲ្យវាដួ-លម៉ូតូងា-បទា-ន់ហ-ន់ផង»
អ្នកនាងបានបន្ថែមទៀតថា «ចឹងសូមបងប្អូនប្រតយ្ន័ផងចេញពីឡានស្ពាយកាបូបមេីលផងបងប្អូន វាដេីរលេងអស់លុយចូលឆ្នាំវាចាប់ផ្ដេីមសសម្បូរទៀតហេីយ ជួយហ៊្សែម្នាក់មួយបងប្អូនដេីម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារកុំប្រហែស» សូមទស្សនាវីដេអូខាងក្រោមនេះ៖