
សង្គម
ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ឋ ស.ពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការប.ង្ក្រាបប.ទល្មើ.សគ្រឿ.ងញៀ.ន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជាមួយគ្នានេះលោកស្នងការក៏បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ បច្ចុប្បន្ន ស.ពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណី និងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃស.ព ស្ថិតភូមិអង្គស្នួលទី៣ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅយប់ថ្ងៃដដែលនេះ លោកស្នងការ និងមន្ត្រីក្រោមឱវាទ ក៏អញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ ស.ពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងហេតុការណ៍ខាងលើនេះ។

បច្ចុប្បន្ន ស.ពលោកវរសេនីយ៍ត្រី ជុច សុភា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណី និងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។