header ads

Sponsor

(ស្វាយរៀង)៖ វិទ្យាល័យស្វាយរៀង ទទួលបានពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១»។

លោក យស់ ពៅ នាយកសាលា បានឲ្យដឹងថា÷ លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» កើតមានឡើងដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ដៃគូសហការទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តអោយមានតម្លៃ។ ជាពិសេសក្រោមការដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសាលាវិទ្យាល័យស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីកែលម្អឲ្យមានសោភ័ណភាពល្អផងដែរ។

លោក យស់ ពៅ សូមថ្លែងអំណរគុណលោក លោក-លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឃន៍បរិស្ថានវិទ្យាល័យស្វាយរៀង ឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២០-២០២១។

សូមបញ្ជាក់ផងដែរថា: វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥០០០ ០០០រៀល ផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post