header ads

Sponsor

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកកាសែតចំនួន ៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះជាអ្នករកស៊ីលក់ម៉ូតូ ។

លោកអៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន

១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់ ។

២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ៥២ឆ្នាំ មានទី លំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀន ស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹង ត្រង់ ។

៣,ឈ្មោះមិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តា លលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌ មាន រស្មីបន្ទាយដែក ។ និង ៤,ឈ្មោះប៊ុត ចន្ថា ភេទ ប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំ ព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត ។

លោកអៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់ នេះ ត្រូវបានចោទពីបទ រំលោភលំនៅដ្ឋាន តាមមា ត្រា២៩៩ និង បទជ្រៀតជ្រែកដោយខុសច្បាប់ ទៅ ក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា ៩០៦ នៃក្រម ព្រហ្មទណ្ឌ ។ បច្ចុប្បន្នអ្នកសារព័ត៌មានទាំង៣នាក់ និង អ្នកបើកបររថយន្ត ម្នាក់កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរយក ចម្លើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំ បូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post