
សង្គម
នៅវេលាម៉ោង១១:៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុ.ធហត្ថខណ្ឌខណ្ឌសែនសុខ ឃា.ត់ខ្លួនបានជនស.ង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួ.លប្ល.ន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនស.ង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងជំនាញអាវុ.ធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរ.ងគ្រោះបាន ចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរ តាមបណ្ដោយ ផ្លូវ ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនស.ង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានផ្លា.កលេ ខ បានជិះតាមពីក្រោយធ្វើសកម្មភាពធា.ក់ម៉ូតូជនរ.ងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លា.កលេ។ខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយដួល រួចជនស.ង្ស័យបានលើកម៉ូតូជនរ,ងគ្រោះ ជិះគេចខ្លួន ឆ្ពោះទៅ ម្ដុំវត្ត អង្គតាមិញ។
បន្ទាប់ពីទទួលបានព័ត៌មានពីជនរ.ងគ្រោះ កម្លាំងយើងបានធ្វើការស្រា.វជ្រាវ រហូតបានឃាត់ខ្លួនជនស.ង្ស័យបានចំនួន០១នាក់ ចំណែកបក្សពួក ចំនួន០២នាក់ទៀត បានរត់គេ.ចខ្លួន។ ហើយនៅវេលាម៉ោង១៧និង១៥នាទី កម្លាំងអាវុ.ធហត្ថខណ្ឌសែនសុខ សហការជាមួយ អាវុ.ធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅយកម៉ូតូជនរ.ងគ្រោះនៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រគល់ម៉ូតូនោះជូនដល់ជនរ.ងគ្រោះវិញផងដែរ ។ ក្រោយពីស្ដាប់ចម្លើយរបស់ជ.នស.ង្ស័យ និងជ.ន.រង.គ្រោះ ឃើញថាមានភាពស៊ីសង្វាក់គ្នា ដូចការចោ.ទប្រកាន់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនស.ង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំ.ងបទល្មើ.សព្រហ្មទ.ណ្ឌ អាវុ.ធហត្ថរាជធានីភ្នំពេញ កសាងសុំ.ណុំរឿងប.ញ្ជូនទៅតុលា.ការផ្ត.ន្ទាទោ.សតាមនិ.តិ.វិ.ធីច្បា.ប់ ចំណែកឯបក្ខពួកជ.នស.ង្ស័យដែលបានរត់គេ.ច.ខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រា.វជ្រា.វស្វែងរកចា.ប់ខ្លួនបន្តទៀត៕