
សង្គម
នាយប្រុញ ប្រិយមិត្តប្រហែលជាបានស្គាល់ហើយតាមរយៈសកម្មភាពថតវីដេអូកំប្លែងខ្លីៗនាពេលកន្លងមក តែឥឡូវទទួលបានដំណឹងថាឈប់បន្តសកម្មភាពថតវីដេអូកំប្លែង និងស្ពតពាណិជ្ជកម្មទៀតហើយ និងបានត្រឡប់មករស់នៅផ្ទះរបស់ខ្លួនវិញ ដែលជាការជួយជ្រោមជ្រែងរកជំនួយតាមរយៈលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានាពេលកន្លងមក។
នេះបើតាមការបញ្ជាក់របស់លោក ពេជ្រ ស្រស់នៅល្ងាចថ្ងៃទី ២៣ ខែមេសានេះ ដោយលោកបានរៀបរាប់ឲ្យដឹងទាំងស្រុងថា៖
ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួល បានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយ វិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់ របស់ក្មួយ និងម្តាយក្មួយ ចំពោះពាក្យល្បីថាក្មួយ ប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារ មានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុ គឺថតមិនទទួលបានលុយទាល់តែសោះ ។
នៅមាន រឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការ ថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិត មែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើ ដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា៖ ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយ ប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បាន ស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបាន បញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផល ជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិត ជាក់ស្តែង និងសល់លុយថែមទៀតផង។