
សិល្បៈ
រឿងរបស់នាយប្រុញបានធ្វើឲ្យមានរឿងកាន់តែវែងឆ្ងាយទៅហើយ ដោយមានការបកស្រាយរៀងៗខ្លួន ក្រោយពីនាយប្រុញប្រកាសថា ថតល្បីព្រោងព្រាត តែគ្មានចំណូល រហូតដល់វេចបង្វិចវិលត្រឡប់ទៅផ្ទះវិញ យ៉ាងណាឧកញ៉ា សម្បត្តិ ថាផ្ដល់ឲ្យជារៀងរាល់ខែ តែរឿងចំណាយលោកឧកញ៉ា មិនអាចទៅគ្រប់គ្រងលុយឲ្យអ្នកណាបានទៀតឡើយ។
លើសពីនេះទៀតនៅរសៀលថ្ងៃទី ២៤ ខែមេសានេះ មេក្រុមរបស់នាយប្រុញ បានចេញវីដេអូបកស្រាយទាក់ទងនឹងនាយប្រុញ ដោយបានលើកឡើងថា៖ «ពេលខ្លះខ្ញុំគិតថាមិនចង់់និយាយអីឲ្យប៉ះ.ពាល់គាត់ទេ ព្រោះខ្លាចក្មេ.ងខូ.ចអនាគត ក៏ព្យាយាមលា.ក់រឿងគ្រប់យ៉ាងរបស់គាត់ តែពេលនេះគាត់ប.ង្ខំឲ្យយើងលាតត្រដាង»
ហើយនៅព្រឹកថ្ងៃទី២៥ ខែមេសានេះ មេនាយប្រុញបង្ហាញវីដេអូថ្មីមួយទៀតដែលលើកឡើងថា នេះជាភ.ស្ដុ.តាងវីដេអូទិញម៉ូតូ លោកបានឲ្យដឹងទៀតថា ដើមឡើយខ្ញុំគិតថាមិនផុសទេ តែប្រុញនៅមិនទទួលស្គាល់ថាគាត់បានរំអុកទិញម៉ូតូទាំងយប់ ឃា.ត់មិនឈ្នះខ្ញុំក៏សម្រេចចិត្តជូនគាត់ទិញតែដោយសារម៉ូតូអត់ពន្ធយើងអត់ទិញ
ហើយក៏សម្រេចបន្តជិះទៅគិរិរម្យទាំងយប់តែហាងម៉ូតូអត់បើកទេយើងក៏រងចាំទិញដល់ព្រឹកទៀតរហូតទិញបានសម្រេចម៉ូតូមួយគ្រឿង ម៉ាក MSX តម្លៃ 700$ ប្រុញបានធ្វើអីដឹងខ្លួនឯងច្បាស់ល្មមរៀនទទួលស្គាល់ការពិតខ្លះទៅប្អូនប្រុញអើយ។