
សង្គម
រឿងរ៉ាវនាយប្រុញ ដែលកំពុងល្បីរឿងថតមិនបានចំណូល ធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ និងចង់ដឹងនូវរឿងរ៉ាវ និងមូលហេតុទាំងនេះ រហូតដល់មានការចេញវីដេអូបកស្រាយរៀងៗខ្លួន។
ហើយលើសពីនេះទៀតកាលរសៀលថ្ងៃទី ២៤ ខែមេសានេះ មេក្រុមរបស់នាយប្រុញ បានចេញវីដេអូបកស្រាយទាក់ទងនឹងនាយប្រុញ ដោយបានលើកឡើងថា៖ «ពេលខ្លះខ្ញុំគិតថាមិនចង់់និយាយអីឲ្យប៉ះ.ពាល់គាត់ទេ ព្រោះខ្លាចក្មេ.ងខូ.ចអនាគត ក៏ព្យាយាមលា.ក់រឿងគ្រប់យ៉ាងរបស់គាត់ តែពេលនេះគាត់ប.ង្ខំឲ្យយើងលាតត្រដាង»
នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ មេនាយប្រុញបង្ហាញវីដេអូថ្មីមួយទៀតដែលលើកឡើងថា នេះជាភ.ស្ដុ.តាងវីដេអូទិញម៉ូតូ លោកបានឲ្យដឹងទៀតថា ដើមឡើយខ្ញុំគិតថាមិនផុសទេ តែប្រុញនៅមិនទទួលស្គាល់ថាគាត់បានរំអុកទិញម៉ូតូទាំងយប់ ឃា.ត់មិនឈ្នះខ្ញុំក៏សម្រេចចិត្តជូនគាត់ទិញតែដោយសារម៉ូតូអត់ពន្ធយើងអត់ទិញ ហើយក៏សម្រេចបន្តជិះទៅគិរិរម្យទាំងយប់តែហាងម៉ូតូអត់បើកទេយើងក៏រងចាំទិញដល់ព្រឹកទៀតរហូតទិញបានសម្រេចម៉ូតូមួយគ្រឿង ម៉ាក MSX តម្លៃ 700$ ប្រុញបានធ្វើអីដឹងខ្លួនឯងច្បាស់ល្មមរៀនទទួលស្គាល់ការពិតខ្លះទៅប្អូនប្រុញអើយ។
ដើម្បីឲ្យមហាជនកាន់តែបានដឹងរឿងច្បាស់ មេក្រុមប្រុញបានចេញវីដេអូរៀបរាប់ពីដំណើរដើមទងពីដើមរហូតដល់ចប់ផងដែរ ដូច្នេះដើម្បីដឹងរឿងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖