
សង្គម
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី០៣ ខែឧសភា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ ក្នុងនោះចាប់ពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម។
បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើងលាយឡំទៅដោយផ្គរ រ-ន្ទះ និងខ្យ-ល់ក-ន្ត្រាក់។