
សង្គម
បងប្អូនមហាជនជាច្រើនច្បាស់ជាបានស្ដាប់ហើយនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ដួលកង់» ច្រៀងដោយ លោក ខេម និងកញ្ញាតន់ ចន្ទស៊ីម៉ា របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដែលបទចម្រៀងមួយបទនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំងផងដែរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ។
អ្វីដែលលោកអ្នកមិនបានស្គាល់នោះគឺអ្នកនិពន្ធ ល្បីតែអ្នកចម្រៀង មិនស្គាល់អ្នកនិពន្ធដូចជាមិនយុត្តិធម៌សម្រាប់អ្នកនិពន្ធហើយ ដូច្នេះហើយទើបខាងផលិតកម្មបានបង្ហាញឲ្យស្គាល់ផងដែរ ដែលអ្នកនិពន្ធនោះគឺជានារីទៀតផង ក្មេងក៏ក្មេង រូបសម្រស់ក៏ស្រស់សោភាទឿតនោះគឺ កញ្ញា យ៉ង់ ចន្ទនីតា ។
អ្នកនិពន្ធវ័យក្មេងរូបនេះ គឺទើបតែនឹងផ្លាស់ចូលទ្រនំធំមួយនេះប្រមាណជា២ខែប៉ុណ្ណោះ ពោលគឺទៅរួមរស់ក្រោមដំបូលផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា កាលពីដើមខែមីនា ឆ្នាំ ២០២២នេះ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងផ្ដល់ឱកាសឲ្យកញ្ញាបញ្ចេញសមត្ថភាពជាបន្តបន្ទាប់មកនេះ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ កញ្ញា យ៉ង់ ចន្ទនីតា មិនត្រឹមតែជាអ្នកនិពន្ធបទចម្រៀងល្បីបទ «ដួលកង់» នោះទេ កញ្ញា ក៏ជាអ្នកនិពន្ធបទចម្រៀងមួយបទទៀតដែលលោកអ្នកច្បាស់ជាបានស្គាល់ដូចគ្នានោះគឺបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក»។
ជាមួយគ្នានេះដែរមានការកោតសរសើរចំពោះកញ្ញា យ៉ាងច្រើន ហើយជាមួយគ្នានោះទៀត ក៏មានការកោតសរសើរខាងផលិតកម្មផងដែរ ដែលឲ្យមហាជនបានស្គាល់នូវអ្នកនិពន្ធបែបនេះ៕