
សង្គម
តារាសម្តែងដែលតែងតែនិយមលេងស្ទីលតែងខ្លួនបែបស៊ិ.ចស៊ី ដួង ម៉ានិច បានដាច់ចិត្តទម្លាយអារម្មណ៍ផ្ទាល់ខ្លួនឲ្យមហាជនបានដឹង ជាមួយនឹងការទប់អារម្មណ៍មិនជាប់ បង្ហូរទឹកភ្នែកបកស្រាយឆ្លើយតប បន្ទាប់ពីឃើញការបញ្ចេញមតិរបស់បុរសម្នាក់ ដែលខ្លួនកំពុងឡាយវីដេអូកាលពីពេលកន្លងមក។
តារាស្រីរូបនេះ បានបង្ហោះនូវរូបភាពមួយសន្លឹក ដែលបញ្ជាក់ឲ្យឃើញថា មានបុរសម្នាក់មានឈ្មោះហ្វេបុក «Dany Nao» បាន បញ្ចេញពាក្យអសុរស និងមិនសមរម្យ ដោយកញ្ញា ដួង ម៉ានិច បានរៀបរាប់ឲ្យហ្វេនដឹងថា៖ «ហេតុអ្វីបានជា Comment បែបនេះ? នៅក្នុងការ Live លក់របស់ខ្ញុំ មិនទិញ ផលិតផលខ្ញុំក៏មិនអីដែរ តែសុំកុំប្រើ ពាក្យសម្ដីបែបនេះ»។
ជាមួយគ្នានេះដែរ ដួង ម៉ានិច ក៏បានលើកឡើងអំពីបុរសខាងលើនេះ នៅក្នុងវីដេអូផ្សាយតផ្ទាល់របស់ខ្លួនទៀតផង ដែលបកស្រាយទប់អារម្មណ៍មិនជាប់មកទាំងទឹកភ្នែក ហូរសស្រាក់ទៀតផង។
ដួង ម៉ានិច សង្កត់ធ្ងន់ថា «ខ្ញុំខុសអីមនុស្សម្នាក់ៗមានកិត្តិយសរៀងខ្លួន ការខំមិនបែបនេះចង់មានន័យថាម៉េច ជាសិទ្ធក្នុងការខំមិនរបស់ពូ តែប៉ះវាពាល់អារម្មណ៍របស់ខ្ញុំ ខ្ញុំមិនចង់តបតវិញទេ ពេលវេលាខ្ញុំមានតម្លៃណាស់តែវាហួសហេតុពេក »។
យ៉ាងណា ដួង ម៉ានិច ទទួលស្គាល់ថានៅក្នុងវីដេអូផ្សាយផ្ទាល់នោះ ពិតជាមានភាពសិ.ចស៊ីបន្តិចពិតមែន តែនាងបានពាក់អាវកា.ក់ខាងក្នុងដែរ ហើយម្យ៉ាងទៀតនាងជាអ្នកសិល្បៈចង់ធ្វើអីដែលប្លែកសម្រាប់អ្នកគាំទ្រ [...]។ សូមទស្សនាវីដេអូបកស្រាយទាំងស្រុងខាងក្រោមនេះ៖