
សង្គម
សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនសាធារណៈជនឲ្យបានជ្រាបករណីគ្រោ-ះថ្នា.ក់ចរា.ចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោ-ះថ្នា.ក់ចរា.ចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាកLAND CRUISER ពាក់ផ្លា.កលេខ ៣៤៥៦MSKពណ៌ស បើកបរក្នុងស្ថានភាពស្រវឹកទៅបុ.កនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នា.ក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាច.រណ៍ផ្លូវគោក នាំយកមកធ្វេីការផា.កពិន័.យតាមច្បា.ប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ។
សូមជម្រាបជូនថាបុរសខាងលើនេះត្រូវបានគេស្គាល់ថាជាលោកវរៈសេនីយ៍ទោ មួន សុខា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ទង្វើរបស់លោកវរៈសេនីយ៍ទោ មួន សុខា ទទួលរងការរិះ.គន់យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែលោកជាមន្ត្រីទទួលបន្ទុកការអនុវត្តច្បា.ប់ចរា.ចរណ៍ តែបែរជាខ្លួនឯងបំពា.នច្បា.ប់ចរា.ចរណ៍ទៅវិញ ។