
សង្គម
ភ្នំពេញ ៖ បុរសម្នាក់ជានាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយចេញពីផឹកស៊ី បានបើករថយន្តស៊េរីទំនើបទាំងស្រ.វឹង ជ្រុលទៅបុ.ករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបណ្តាលឲ្យរងការខូ ចខា ត កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៨៣ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បុរសខាងលើនេះត្រូវបានគេស្គាល់ថាជាលោកវរៈសេនីយ៍ទោ មួន សុខា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើនេះ បានបើករថយន្តឡង់គ្រីស័រ ប្រហែលជាចេញមកពីផឹកស៊ីវិញស្រ.វឹ.ងទោរទន់បើករេពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេច ង្កូតជ្រុ លទៅបុ.ករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរា.ចរណ៍រាជធានីភ្នំពេញបានយករថយន្តខាងលើ និងនាំម្ចាស់ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ។
ទង្វើរបស់លោកវរៈសេនីយ៍ទោ មួន សុខា ទទួលរងការរិះ.គន់យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែលោកជាមន្ត្រីទទួលបន្ទុកការអនុវត្តច្បា.ប់ចរា.ចរណ៍ តែបែរជាខ្លួនឯងបំពា.នច្បា.ប់ចរា.ចរណ៍ទៅវិញ ។