header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវល្បឿនលឿនលើកដំបូង នៅក្នុងប្រទេសកម្ពុជាគិតត្រឹមមកដល់ពេលនេះ សម្រេចបានប្រមាណ៩០ភាគរយហើយ បន្ទាប់ពីការសាងសង់​រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ហើយផ្លូវនេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះហើយ។ ដោយឡែកសម្រាប់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺអាស្រ័យទៅលើពេលវេលាដ៏សមស្របរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  បានទស្សនកិច្ច និងធ្វើដំណើរនៅលើផ្លូវល្បឿនលឿនមួយខ្សែនេះកាលពីពេលថ្មីៗ ផ្លូវនេះមិនអនុញ្ញាតឱ្យមានការធ្វើដំណើរដូចជាការជិះកង់ ឬម៉ូតូនោះឡើយ ហើយល្បឿននៃការបើកបរក្រសួងកំពុងពិចារណាអនុញ្ញាតឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រ។ ដោយឡែកតម្លៃនៃការធ្វើដំណើរឆ្លងកាត់វិញ លោកទេសរដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលគ្រោងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ឱ្យតម្លៃក្រោម ១០សេនក្នុងមួយគីឡូម៉ែត្រ។ ដូច្នេះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត ២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត ២០ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការចង់ដឹងជាច្រើនផងដែរ ថាតើផ្លូវមួយខ្សែដែលចំណាយទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនចិនប្រមាណ​ ២ពាន់លានដុល្លារមកសង់ផ្លូវនេះ ពេលណាអាចបើកបរដោយមិនបង់ប្រាក់?

បើតាមលោក វ៉ាន់ សារាយ បានឆ្លើយតបថា រឿងផ្លូវល្បឿនលឿន ពាក់ព័ន្ធការធ្វើអាជីវកម្ម ៥០ឆ្នាំ ក្រោយពេលសង់ចប់គេធ្វេីអាជីវកម្ម​៥០ឆ្នាំ​ មានន័យថា​ គេយកលុយពីអ្នកជិះ​ ៥០ឆ្នាំ​ ទេីបប្រគល់ជូនរាជរដ្ឋាភិបាលវិញ។ នីតិវិធីគ្រប់គ្រងផ្លូវនេះ​ ពេលក្រុមហ៊ុនប្រគល់ជូន​ មិនដឹងថា​ រាជរដ្ឋាភិបាលចាត់ចែងបែបណានៅឡេីយទេ? សូមស្ដាប់ការបកស្រាយខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post