
សង្គម
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានបង្វែរការចាប់អារម្មណ៍ទៀតហើយ ខណៈកន្លងមក លោកបណ្ឌិតបានលើកឡើងទៅលើបទល្មើ/សនេសាទក្នុងបឹងទន្លេសាប និងវប្បធម៌ តែថ្ងៃនេះលោកបណ្ឌិតបានលើកឡើងទៅលើរឿងចរាចរវិញ។
បន្ទាប់ពីឃើញមានការដឹកជញ្ជូននូវខ្សាច់ ដី ដែលលើសចំណុះ និងមិនមានបច្ចេកទេសត្រឹមត្រូវលោកបានចោទសួរបែបនេះតែម្ដង «ហេតុអ្វីមិនគ្រប នៅពេលដឹកដីខ្សាច់ ដី ថ្មកិន តើបុរសពួននៅឯណា?»
លោកបណ្ឌិតក៏បានលើកឡើងអំពីផលប៉ះពាល់ផងដែរដោយមានដល់ទៅ៤ចំណុច៖
1. ប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ
2. ប៉ះពាល់ដល់បរិស្ថាន
3. ប៉ះពាល់អ្នករស់នៅតាមដងផ្លូវ និងអ្នកធ្វើអាជីវកម្មតាមដងផ្លូវ
4. ឈានទៅដល់គ្រោះថ្នា.ក់ អាចបណ្ដាលឱ្យពិ.ការ ឬស្លា..ប់បាន នៅពេលយកដៃមកជូតមុខ ឬខ្ទា.តចូលភ្នែក។
5. បើបើករថយន្តមិនពាក់ខ្សែក្រវាត់ ប្រុសពួនមើលឃើញ។
បើបានប្រិយមិត្តបានបញ្ចេញមតិទៅលើរឿងនេះមានប្រិយមិត្តម្នាក់បានលើកឡើងថា៖ ឯកឧត្តមគួរផ្ទេរសំនួរនេះទៅសួរអភិបាលខណ្ឌ ឬអភិបាលរាជធានីវិញទៅទាន ព្រោះជាសមត្ថកិច្ចរបស់ពួកគាត់! បើយល់ថាកន្លែងដេប៉ូខ្សាច់នោះមិនគោរពតាមលក្ខខណ្ឌដែលបានកំណត់ ពួកគាត់មានសិទ្ធិបិទដេប៉ូនោះបាន។ សួរដល់មេឬសគល់ ប្រសើរជាងចោទសំនួរមកត្រឹមអ្នកតូចតាចឈរតាមដងផ្លូវ។ អរគុណទាន!