
សង្គម
តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បានជួបទុក្ខធំ ខណៈដែលប៉ុន្មានម៉ោងមុននេះ អ្នកនាងបានបង្ហោះដំណឹងដ៏សោកសៅមួយ ដែលបងប្អូនជាទីគោរពស្រលាញ់ បានទទួលមរណភាព ។
កូនស្រីតារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស មិនបានបញ្ជាក់អំពីមូលនៃមរណភាពរបស់បងប្រុសនាងនោះឡើយ តែឈឺតែមួយថ្ងៃប៉ុណ្ណោះ ហើយបង្ហើបឱ្យដឹងយ៉ាងដូច្នេះថា៖ «លឿនពេកហើយបង ឈឺតែមួយថ្ងៃបងលាប្អូនរហូតគ្មានថ្ងៃត្រលប់ សូមបងទៅឲ្យបានសុខចុះ» ។
មហាជនក៏ដូចអ្នកអ្នកសិល្បៈរួមអាជីព បានសម្ដែងការសោកសៅ និងក្រៀមក្រំ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃស.ព៕