
សង្គម
កាលពីពេលថ្មីៗនេះ មានផេក មួយដែលមានឈ្មោះថា «រសើប» បានទម្លាយឲ្យដឹងថាលោក វណ្ណដា ត្រូវបានក្រុមហ៊ុនស្រាបៀរ ហនុមាន ផ្ដល់តម្លៃខ្លួនដល់ទៅបីលានដុល្លារ សម្រាប់កិច្ចសន្យាផ្ដាច់មុខរបស់ខ្លួន។
ផេកដដែលនេះបានឲ្យដឹងបន្តទៀតថា «ទឹកប្រាក់បីលានដុល្លារ ប្រហែលជាមិនបានប្រកាសជាផ្លូវការណ៍នោះទេ តែដើមទុនដ៏សម្បើមនេះ បានធ្វើឲ្យបារមី អាចបង្កើតការិយាល័យរបស់ខ្លួនឈរជើងនៅសឹង្ហបូរី ដែនដីអចលនទ្រព្យដ៏ខ្ពស់មួយនៅអាស៊ីអាគ្នេយ៍ ហេីយថែមទាំងបានបង្កេីតការសហការផលិតចម្រៀងដ៏ធំមួយជាមួយ F. HERO Rapperដ៏ល្បីនៅប្រទេសថៃ ក្នុងបទ RUN THE TOWN។»
ក្រោយពីព័ត៌មានខាងលើនេះបានល្បី ស្រាប់តែផេក «THE VANNDA» ដែលជាអ្នកគាំទ្រតារាចម្រៀងវណ្ណដា បានចាត់ទុកជាព័ត៌មានមិនពិត និងបានលើកឡើងថា៖
«កុំព្យាយាមរស់នៅជាមនុស្សត្រចៀកស សូមចាំថាព័ត៍មានណាដែលមិនប្រកាសចេញពី Baramey Production and Vann Da - វណ្ណដា គឺសុទ្ធតែព័ត៏មានមិនពិត សូមចាំព័ត៍មានគឺមិនពិត ផេ កនេះបង្កើតតាំងពី 2017 មកដល់ 2022 បាន 1K Likes ដូរឈ្មោះផេក 3 ដងហើយ ។ ដូរលក់ Online ក៏លក់មិនដាច់ ចឹងគួរតែរកព័ត៍មានខ្លះយក Like ហើយ»
យ៉ាងណាទាក់ទងនឹងរឿងដដែលនេះ នៅលើផេក «រសើប»បានបន្ថែមឲ្យដឹងទៀតថា៖ «ម៉ោង10:30ព្រឹកនេះ Postមួយ ត្រូវបានក្រុមយេីងសម្រេចចិត្តលុបចេញពីទីនេះ ព្រោះ ប៉ះកន្លែងរសេីបរបស់គេ! មានជនមិនស្គាល់មុខម្នាក់ បានផ្ញេីសារមកអះអាងថា រឿងនេះមិនពិត និងគ-ម្រាមប្ដឹ-ង ប្រសិនបេីមិនលុបក្នុងរយៈពេល24ម៉ោង។
មិនមែនពួកយេីងខ្លាចទេ តែជាការគោរព ព្រោះតាមការសង្កេតរបស់Admin យេីងអាចមេីលដឹងថាគេជាអ្នកណាបាន (តែសុំមិនលេីកឡេីងព្រោះជាសិទ្ធិបុគ្គលដែលផ្ញេីសារមក) ហេីយម្យ៉ាង ការប្រកាសនេះវាអាចប៉ះ-ពា-ល់ដល់ពន្ធឬរឿងមួយចំនួនផ្សេង។ ជាទូទៅ បេីសួរលេីប្រភពដែលពួកយេីងដឹង គឺភាគច្រេីន ពួកយេីង អាចនិយាយបានថា ប្រភពព័ត៌មានពីពាក្យចចាមអារាម O-ur spy និងបណ្ដាញសិល្បៈសង្គម។ ប៉ុន្តែ ពួកយេីងធ្វេីរឿងរសេីប ហេីយពួកយេីងក៏មានការគោរពទៅភាគីគេដែរ។ ពួកយេីងតែងបេីកការចចារ ជានិច្ចដេីម្បីបង្ហាញថាពិតឬមិនពិត។ ដូច្នេះរឿងរសេីបមុននោះ បានបាត់ខ្លួនទៅតាមការសន្យារបស់យេីង ថានឹងលុបនៅម៉ោង10:30am ។