header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវយល់ច្រឡំរបស់នាយប្រុញ និងមេដឹកនាំក្រុមថតខ្លួន កាលពីថ្ងៃទី ២៦ ខែមេសាកន្លងទៅបាន​ដោះ​ស្រាយ​​បញ្ចប់ហើយ ​ដោយ​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​ឈ្នះ​ៗ​ដូច​គ្នា ដោយនាយប្រុញ ទទួលបានរថយន្តមួយគ្រឿងពីឧកញ៉ាសម្បត្តិ និងម៉ូតូរបស់ខ្លួនប្រគលោដោយ អេមីនគង់កាន ហើយត្រឡប់ទៅស្រុកកំណើតវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរឿងរ៉ាវបានដោះស្រាយរួចសព្វ តែសម្រាប់អេដមីន​ គង់ កាន​ វិញបានបង្ហោះសារបាក់ទឹកចិត្តជាច្រើន និងថាជីវិតរបស់លោកបានធ្លាក់មកដល់ចំណុចសូន្យហើយ រហូតមកអង្គុយសម្រក់ទឹកភ្នែក នៅក្រោមដំណក់ទឹកភ្លៀងថែមទៀតផង ដោយមិនប្រាប់អ្នកណាឲ្យដឹងពីបញ្ហានេះឡើយ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ លោក គង់ កាន បានបង្ហោះសារថា៖ «ប្រុញបានគ្រប់យ៉ាងហើយសូមកែខ្លួនហើយខំរៀនផងបងរងចាំសាទរភាពជោគជ័យរបស់ប្អូនជានិច្ច» មកដល់ថ្ងៃទី២៧ លោករៀបរាប់ទៀតថា «ពួកគាត់តែងតែផ្ដល់ក្ដីស្រឡាញ់អោយគ្នាទៅវិញទៅមក ហើយក្នុងនាមខ្ញុំជាអ្នកដឹកនាំគ្រប់គ្រងតែងតែព្យាយាមលៃលកធ្វើយ៉ាងណាឱ្យគ្រប់គ្នាទទួលបានផលចំនេញស្មើៗគ្នា លើសពីនេះខ្ញុំតែងតែបង្រៀនអោយពួកគាត់ចេះស្រឡាញ់គ្នា រៀនរស់នៅជាមួយគ្នា សូម្បីពេលនេះប្អូនប្រុញហាកសាងកំហុសច្រើនបន្តិចតែពួកយើងនៅលើកលែង ទទួលយកនិងនៅអាណិតស្រឡាញ់ដូចដើម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៧ ខែមេសា ដដែល លោក គន់ កាន បានបង្ហោះសារមួយទៀត រៀបរាប់យ៉ាងច្រើនថា៖ «តាំងពីប្អូនទទួលបានផ្ទះក៏ផ្ទះបងប៉ុណ្ណឹង រហូតដល់ពេលនេះ ប្អូនទទួលបានឡានម៉ូតូទៀតក៏ផ្ទះបងនៅតែប៉ុណ្ណឹង! បងមិនបានច្រណែនប្អូនទេ ព្រោះបងតែងតែគិត និងទទួលយក ថាទាំងអស់នេះគឺជាសម្ពាយបុណ្យដែលប្អូនបានសាងទុកពីជាតិមុន ដូចនេះប្អូនសាកសមនឹងទទួលបាន។ ផ្ទុយទៅវិញវាគឺជាសម្ពាយកម្មរបស់បង ដូចនេះបងត្រូវមកទទួលកម្មដោយការប្រឹងប្រែងរកទ្រព្យសម្បត្តិអោយប្អូន!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអោយប្អូនជោគជ័យនៅក្នុងឆាកជីវិតពេលអត់ពីបងនៅមើលថែសង្ឃឹមថាមិនបណ្ដោយខ្លួនអោយលង់ចូលក្នុងផ្លូវខុសព្រោះកន្លងមកបងតែងតែតាមអូសទាញប្អូនជានិច្ច ទឹកចិត្តអាណិតស្រឡាញ់ពីគ្រូម្នាក់ដែលធ្លាប់មើលថែប្អូនជំនួសឪពុកម្ដាយបង្កើតរបស់ប្អូន! រស់នៅជាមួយគ្នា បងត្រូវដើរតួនាទីគ្រប់បែបយ៉ាង ជាគ្រូ ជាអ្នកគ្រប់គ្រង ជាអ្នកផ្គត់ផ្គង់ ជាឪពុកម្ដាយនិងជាព្រះរបស់ប្អូ តែចាប់ពីពេលនេះទៅប្អូននឹងលែងបានលឺពាក្យទូន្មានប្រៀនប្រដៅចេញពីមាត់បងអោយប្អូនធុញធប់ទៀតហើយ ជីវិតប្អូនមានសេរីភាពពេញលេញហើយ #ត្រូវចងចាំថាបងរងចាំសាទរភាពជោគជ័យរបស់ប្អូនជានិច្ច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅថ្ងៃទី ៣០ ខែមេសានេះ លោក គង់ កាន បង្ហាញពីអារម្មណ៍បាក់ទឹកចិត្តខ្លាំង ដោយរៀបរាប់នៅលើវីដេអូនោះថា ៖ «ជីវិតខ្ញុំពេលនេះធ្លាក់ដល់ចំណុចសូន្យហើយ អរគុណដែលគ្រប់គ្នាមិនបោះបង់ខ្ញុំ តែខ្ញុំធ្វើចិត្តមិនបាន»។

យ៉ាងណាក្រោយពីឃើញសារនេះ មានមហាជនជាច្រើនបានសម្ដែងអារម្មណ៍ព្រួយបារម្ភចំពោះលោក និង​បាន​ចូល​ខមមិន​លើក​ទឹក​ចិត្ត​ឱ្យលោកកាន់តែរឹងមាំ និងក្រោកឡើងដើម្បីបន្តការងារឡើងវិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post