header ads

Sponsor

បច្ចុប្បន្នក្នុងឧស្សាហកម្មបច្ចេកវិទ្យាកំពុងមានកង្វះខាតលើការផ្គត់ផ្គង់បន្ទះឈីប ដែលនាំឲ្យបន្ទះឈីបមានតម្លៃថ្លៃ និងបណ្តាលឲ្យទូរស័ព្ទឡើងថ្លៃទៅតាមបន្ទះឈីបដែរ។ ដោយឡែក ភ្ញាក់ផ្អើលមែនទែនដោយ OPPO Reno7 Series ថ្មីចុងក្រោយបង្អស់ទើបប្រកាសចេញមានតម្លៃសមរម្យហើយបំពាក់នូវបន្ទះឈីបដ៏កម្រ Qualcomm Snapdragon ដែលជាបន្ទះឈីបលំដាប់ពិភពលោកដ៏ល្បីល្បាញ អតិថិជនមានការទទួលស្គាល់ ផ្តល់ទំនុកចិត្ត និងគាំទ្រទូលំទូលាយដែលនេះជាហេតុផលនាំឲ្យអតិថិជនជាច្រើនសម្រេចចិត្តកក់ទុក និងជ្រើសរើសយកទូរស័ព្ទ Reno7 ដោយសារតែបន្ទះឈីបនេះផងដែរ។

យ៉ាងណាមិញ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno7 Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្តដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno7 តម្លៃត្រឹម $369| Reno7 Z 5G តម្លៃ $429 នាំឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យសមរម្យល្មមទិញ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិអេមគ្មានអ្នកប្រៀបបាន បើធៀបជាមួយស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលនេះ។

ចង់ជ្រាបច្បាស់ថា តើស្មាតហ្វូននេះពិតជាមានសមត្ថភាពខ្លាំងស័កិ្កសមនឹងតម្លៃឬទេ? តើអ្នកគួរទិញសម្រចចិត្តទិញវាឬទេ? តោះ! យើងនឹងមកប្រាប់អ្នកទាំងអស់គ្នាលម្អិតបន្ថែមពីចំណុចពិសេសៗដែលមាននៅលើ OPPO Reno7 ។  

ចំណុចពិសេសទី1: Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ព្រមទាំងជាការសហការគ្នារវាងក្រុមហ៊ុន OPPO x Sony ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។

ចំណុចពិសេសទី2: Reno7 ឌីហ្សាញតួខ្លួនថ្មីដែលជារូបរាងក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ប្រកបដោយភាពប្រណិត និងច្នៃប្រឌិតខ្ពស់ជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យរាល់ពេលចាប់កាន់។ ហើយ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។

ចំណុចពិសេសទី3: Reno7 បំពាក់កងបំភ្លឺដំណឹងនៅលើបណ្តុំកាមេរ៉ាខាងក្រោយ បញ្ចេញពន្លឺភ្លើងលោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាគឺមានតែនៅលើ Reno7 Series មួយគត់និងវិសេសប្លែកខុសពីគេ។

ចំណុចពិសេសទី4: Reno7 បំពាក់ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាពក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក​ 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

ក្រៅពីនេះស្មាតហ្វូន OPPO Reno7 Series ស៊េរីថ្មីចុងក្រោយបង្អស់ក៏នៅមានមុខងារថ្មីៗ លក្ខណៈសម្បត្តិពិសេសៗ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដោយមិនឲ្យអតិថិជនទាំងអស់គ្នាខកចិត្តឡើយ។ឥឡូវនេះបើស្រលាញ់និងចង់ដូរទូរស័ព្ទឡើងស៊េរីអាចកក់ OPPO Reno7 Series បានណា៎ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 05 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖​

  • Reno7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ​ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • Reno7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ​ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
  • OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 4mm សំឡេងពិរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49។

អ្វីដែលកាន់តែពិសេសសម្រាប់អតិថិជនកក់ទុក OPPO Reno7 Series ទាំងអស់អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ភ្លាមៗគ្រាន់តែបង្ហោះរូបកក់ទុករបស់អ្នកលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន រួច Screenshot យកមក Comment ក្នុងផេគរបស់ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី05 មេសា 2022។

ជាចុងក្រោយលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលគាំទ្រយ៉ាងខ្លាំងមកលើស្មាតហ្វូនអ្នកជំនាញ Portrait ជំនាន់ថ្មី OPPO Reno7 Series ក្នុងថ្ងៃកក់ទុកដំបូង (Pre-Order)។ ហើយសម្រាប់អ្នកមិនទាន់បានកក់មុន សូមប្រញាប់រួសរាន់ឡើងដើម្បីបានក្លាយជាម្ចាស់ Reno7 Series មុនគេជាមួយកាដូជាច្រើនពីក្រុមហ៊ុន OPPO…….

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post