header ads

Sponsor

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណី មានគណនីហ្វេសបុកមួយឈ្មោះ​ Pheach Sopheak បានសរសេរថា​ “ ហួសចិត្តប៉ូលិសចរាចរណ៍វាយកញ្ចក់ឡានខ្ញុំ​ "​ តាមពិតជាក់ស្តែង​ បុគ្គលម្នាក់នោះ​ មិនត្រឹមតែបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍​ ( ភ្លេីងស្តុបក្រហម )​ ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រីដែលកំពុងជួយសម្រួលចរាចរណ៍​ដេីម្បីកុំឱ្យមានការកកស្ទះ​ តែបុគ្គលម្នាក់នេះបែរជាមិនព្រមឈប់​ ហេីយបេីកបរបន្ថែមល្បឿនដោយបានបុក សមត្ថកិច្ចចរាចរដែលកំពុង ឈរសម្រួលចរាចរ នៅគោលដៅ ២០០៤ ណតប្រ៊ីដ នាសៀលម៉ោង ១៦ និង២០នាទី ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២ បង្កអោយមន្ត្រីរងរបួសត្រង់ដៃ​ទៀតផង​ ជនបង្កនេះ​ បេីកបរល្មេីសច្បាប់​ មិនឈប់តាមការបញ្ជាបស់មន្ត្រីចរាចរណ៍​ ថែមទាំងបុកមន្ត្រីអនុវត្តច្បាប់ឱ្យរងរបួសត្រង់ដៃ​ ថែមទាំងបេីករត់គេច​ ហេីយផុសព័ត៌មានមិនពិត​ ក្នុងគោលបំណងអាក្រក់ធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់​ ។
 ពេលនេះសមត្ថកិច្ចជំនាញ​ កំពុងតែស្រាវជ្រាវរកបុគ្គលល្មេីសច្បាប់ម្នាក់នេះ​ ដេីម្បីឱ្យចូលខ្លួនមកអនុវត្តតាមច្បាប់​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post