ថ្មីៗនេះក្រោយពីដាក់សម្ពោធនិងប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើកសាហាវ និងក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ អ្វីដែលមិននឹកស្មានគឺគ្រាន់តែថ្ងៃលក់ដំបូង (First Sale) លើ OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុនៗ។
អ្វីដែលគួរឲ្យកក់សម្គាល់ ថ្ងៃបើកលក់ដំបូង (First Sale) លើស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | OPPO Reno7 Z 5G សង្កេតឃើញថាមានអតិថិជនតម្រង់ជួររង់ចាំតាំងពីព្រឹកដល់រសៀលនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលយកសមាជិកថ្មីដែលបានកក់ទុកតាំងពី 1 សប្តាហ៍មុនឯណ្ណោះ។ អ៊ីចឹងចង់ដឹងអត់ អ្វីដែលទាក់ទាញបំផុតនាំឲ្យអតិថិជនសម្រេចចិត្តជ្រើសរើសនិងកក់ទុក OPPO Reno7 Series?
នេះបើយោងតាមមតិរបស់ម្ចាស់ស្មាតហ្វូន OPPO Reno7 Series ជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា មូលហេតុដែលសម្រេចចិត្តកក់ទុក (Pre-order) ស្មាតហ្វូននេះតាំងពីមិនទាន់ចេញលក់លើទីផ្សារព្រោះចំណុចសំខាន់ទី1 Reno7 បានផ្លាស់ប្តូររូបរាងថ្មីស្រឡាងជាមួយតួខ្លួនស្តើង ទម្ងន់ស្រាល ពិសេសលើបណ្តុំកាមេរ៉ាក្រោយវាបានបំពាក់នូវកងបំភ្លឺដំណឹងផ្តល់នូវភាពវិសេសអស្ចារ្យរាល់ពេលចាប់កាន់។
ចំណុចសំខាន់ទី2 ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប Reno7 បំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការរវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីកាន់តែល្អឥតខ្ចោះភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។
ចំណុចទី3 សម្រាប់អ្នកលេងហ្គេម ជាមួយកម្លាំងម៉ាស៊ីនធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ជម្រុញឲ្យល្បឿនដំណើរការកាន់តែរលូន និងមិនបាច់បារម្ភបញ្ហាទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ចំណុចសំខាន់ទី5 តម្រូវចិត្តមនុស្សគ្រប់គ្នាមិនថាអ្នកលេងហ្គេម តាមដានរឿងភាគ ឬចូលចិត្តលេងបណ្តាញសង្គម Reno7 បំពាក់ថាមពលថ្មធំ 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។
បន្ថែមពីនេះ Reno7 ផ្តល់មក 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ Cosmic Black បង្ហាញភាពសាមញ្ញនិងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។
ចំណែកអតិថិជនដែលបានកក់ទុកមុនលើ Reno7 Z 5G ក៏បានលើកឡើងថា បន្ថែមពីចំណុចដូចគ្នាជាច្រើន វាក៏មានចំណុចខុសគ្នាមួយចំនួនដោយ Reno7 Z បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌ Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។
ក្រៅពីចំណុចពិសេសៗទាំងនេះ OPPO Reno7 Series ទាំងពីរម៉ូដែលនេះក៏នៅមានមុខងារថ្មីៗ លក្ខណៈពិសេសៗ រួមទាំងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ។
ឥឡូវនេះសម្រាប់អតិថិជនដែលទិញស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 បន្ទាប់ពីចប់ការកក់ទុកមុនពោលគឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី20 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $158 រួមមាន៖ កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕