ឯឧ.ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអះអាងថា គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង សម្រេចបានប្រមាណ ៨៥% ហើយគ្រោងបញ្ចប់ការសាងសង់អំឡុងខែមិថុនា ឆ្នាំ២០២២ នឹងដាក់ឱ្យបើកដំណើរការប្រើប្រាស់នៅដើមខែកក្កដាខាងមុខ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថា ក្រោយបញ្ចប់ការអភិវឌ្ឍផែរណបនៅកំពង់ផែស្វយ័តភ្នំពេញ នឹងបន្តគម្រោងអភិវឌ្ឍកំពង់ផែរណប ៧ ទីតាំងទៀត មានដូចជានៅទន្លេបិទ នៅកោះរកា ព្រែកតាម៉ាក់ ឆ្លូង កំពង់ឆ្នាំង ចំណែកគម្រោងសាងសង់ស្តារព្រែកអូរអំបិលទៅដល់ខេត្តកែប តាមការសិក្សាជំហានដំបូងបញ្ជាក់ថា មានប្រវែង ១៦៨ គីឡូម៉ែត្រ។ ក្នុងប្រវែង ១៦៨ គីឡូម៉ែត្រ ប្រហែល ១១៥ គីឡូម៉ែត្រជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំង និងវស្សា៕