header ads

Sponsor

កាន់តែថ្មីប្លែកភ្នែកទៀតហើយ​ realme បានរៀបចំកម្មវិធី Capture the Light challenge By realme 9 Pro+ រវាង កញ្ញា កុសមៈ និង លោក ប៉ោហុង នៅ អេដិន ហ្គាដិន-Eden garden ។ ចង់និយាយថា ពីរនាក់ នេះ ឃើញតែឈ្លោះគ្នាក្នុងខ្សែភាពយន្តភាគក្នុងទូរទស្សន៍ ហើយឥឡូវមកឈ្លោះដល់ realme ទៀត!

សូមកុំភ្លេចរង់ចាំទស្សនាវីដេអូពេញនៃកម្មវិធីប្រកួតថតរូប Capture The Light Challenge ដែល​នឹង​ចាក់ ផ្សាយលើផេកហ្វេសប៊ុកផ្លូវការ realme នាថ្ងៃទី 26 ខែ មេសា ឆ្នាំ 2022 នេះ។

ស្របពេលជាមួយគ្នាដែរ realme 9 Pro Series បានដាក់លក់ជាផ្លូវការទូទាំងប្រទេស តាមបណ្តារហាងដៃគូសហការរបស់ realme។

  • សម្រាប់ការជាវ realme 9 Pro+ (8GB+256GB) តម្លៃ $469 ថែមកាដូ៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • សម្រាប់ការជាវ realme 9 Pro (8GB+128GB) តម្លៃ $369 ថែមកាដូរួមមាន៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

realme 9 Pro & realme 9 Pro+ មានបំពាក់នូវលក្ខណៈពិសេស ក៏ដូចជាចំណុចពិសេសរៀងៗខ្លួន

  • realme 9 Pro+ បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization ដែលនេះគឺជាស្មាតហ្វូនដំបូងបំផុត នៅក្នុងស្មាតហ្វូនថ្នាក់កណ្តាល ដែលប្រើប្រាស់នូវកាមេរ៉ានេះ ហើយគាំទ្រដោយ ProLight Imaging Technology និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide និងគ្រាប់ទីបីទំហំ 2-MP macro camera។ ចំពោះមុខងារការមេរ៉ាវិញកាន់តែសម្បូរបែបថែមទៀតដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។ realme 9 Pro+ មានអេក្រង់ទំហំ43” ប្រភេទ Super AMOLED ដែលមានល្បឿនអេក្រង់ 90Hz បង្កប់មកជាមួយប្រព័ន្ធស្កេនក្រយ៉ៅដៃ​នៅក្រោមអេក្រង់ ហើយសម្រាប់សេនស័រនេះ អាចវាស់ចង្វាក់បេះដូងបានទៀតផង ហើយមានកម្រាស់ស្តើងត្រឹមតែ 7.99mm ។ realme 9 Pro+ បំពាក់បន្ទះឈីបខ្លាំង MediaTek® Dimensity™ 920 5G លេងហ្គេមបានយ៉ាងរលូនអមជាមួយបន្ទះបន្សាបកម្តៅ។ វាក៏មានបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 60W Super DartCharge ជាមួយថាមពលថ្ម 4500mAh ។
  • realme 9 Pro បំពាក់នូវអេក្រង់ទំហំ59” ប្រភេទ IPS LCD មានល្បឿនអេក្រង់រលូន 120Hz និងមានកម្រិតបង្ហាញ FHD+។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទម្លុះអេក្រង់ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាក្រោយមានទំហំ 64MP និងគ្រាប់ទី2 លែនទូលាយទំហំ 8MP ហើយនិងគ្រាប់ទី3ម៉ាក្រូលែនទំហំ2MP។ realme 9 Pro នេះបាន​ប្រើប្រាស់​ការស្កែនម្រាមដៃ ដោះសោនៅចំហៀងនៃតួខ្លួនរបស់វា។ realme 9 Pro បំពាក់នូវ​បន្ទះឈីប Snapdragon 695 5G ជាមួយថាមណលថ្មទំហំ 5,000mAh អមជាមួយបច្ចេកវិទ្យា​សាកថ្មលឿន 33W។

realme 9 Pro Series ក៏មានមុខងារបន្ថែមរ៉េម virtual RAM 5GB ហើយនិងមានប្រព័ន្ធប្រត្តិបត្តការ realme UI 3.0 ផ្អែកលើ Android 12 ។ realme 9 Pro Series មានការរចនាបែបប្រែពណ៌ Photochromism គឺខ្នងក្រោយរបស់វានឹងប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃ។ realme 9 Pro Series មានពណ៌ ៣ ជម្រើសគឺ Midnight Black, Sunrise Blue និង Aurora Green។

សម្រាប់ពណ៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការ realme។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post