header ads

Sponsor

កំពង់ចាម៖ សិស្សសាលាម្នាក់បានស្លា.ប់បាត់បង់ជីវិតភ្លាម ខណៈ២នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ នៅមុខវិទ្យាល័យ ឈីន លាន(ហាន់ជ័យ) ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ ដោយមានភ្លៀងរំលឹមស្រិចៗផងនោះ មានរថយន្តមួយគ្រឿងម៉ាក់ ហ៊ីយ៉ាដាយ ពណ៌ស ពាក់ស្លាកលេខ 3A-7146 ដឹកគ្រឿងបរិក្ខាសំណង់ បេីកបរពីទីរួមខេត្តកំពង់ចាម ឡេីងទៅតាមជេីងភ្នំហាន់ជ័យ ដល់ចំណុចហេតុ បានរ៉េចង្កូតរអិលថយក្រោយ កិនម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៍ខ្មៅ បេីកបរដោយក្មេងសិស្សសាលាចំនួនបីនាក់ បណ្តាលឱ្យម្នាក់ស្លា-ប់ភ្លាមៗ នៅនឹងកន្លែង ចំណែក២នាក់រងរបួស។ 

បច្ចុប្បន្ននគរបាលកំពុងធ្វេីការឃាត់ខ្លួនអ្នកបេីកបររថយន្ត និងកំពុងសម្របសម្រួលចរាចរណ៍តាមដងផ្លូវកុំឲ្យមានកកស្ទះ ជូនបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post