
សង្គម
ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយក្នុងការធ្វើដំណើរលើកនេះដែរ ទេព បូព្រឹក្ស បានចាកចេញទៅតែម្នាក់ឯង ដោយពុំមានគូស្នេហ៍ លោក ជី ដេវីដ ទៅតាមក្បែរដូចមុនឡើយ ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍នោះគឺទៅលើជីវិតបែបអភិជនរបស់នាងតែម្ដងគ្រាន់តែទៅដល់ ប្រទេសបារាំងភ្លាម ក៏បានដើរផ្សារចូលហាងទំនើបៗ ជះលុយទាំងខ្ទាស់ៗទិញរបស់ប្រ៊េនល្បីៗជាច្រើន។
ហើយកាលពីម្សិលមិញនេះទៀត មុនពេលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពេលនៅទឹកដីប៉ារីសអស់រយៈពេលជាង១សប្ដាហ៍មកនេះ ទេព បូព្រឹក្ស បានធ្វើធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងម្ដងទៀតខ្លាំង ក្រោយឃើញនាងប្រមូលអីវ៉ាន់ទាំងកេសៗសុទ្ធសឹងតែជារបស់ប៊្រេនៗ។
ក្រោយឃើញបែបនេះស្រាប់តែលោក ជី ដេវីត បានធ្វើការស៊ែរបន្ត ជាមួយនឹងសារបង្ហាញពីអារម្មណ៍ស្លុ-តចិត្ត ដែលលោកសរសេរថា ៖ «ពុទ្ធោ ! សុំប្រេងខ្យល់បងប្អូន LV ដាក់កេសអីចឹងម៉ង»។
ទេព បូព្រឹកបន្តទៀតថា៖ «ចុះថាអូនទិញអីទិញទៅទិញបានតាមចិត្ត ហេស» ស្រាប់តែជី ដេវីត បានឲ្យដឹងទៀតថា ៖«តាមចិត្តអូនតែគ្រាំទ្រូងបង»