
សង្គម
រូបភាពរបស់លោក ជីង ចក់ និងភរិយា ថតរួមគ្នាឡើងវិញកាលពីយប់អាធ្រាតឈានចូលថ្ងៃទី ០៤ ខែឧសភា ក្រោយកើតរឿងចម្រូងចម្រាស់ ឈានដល់ការប្រកាសលែងគ្នានោះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលឡើងវិញ ព្រោះវត្តមានអ្នកទាំងពីរបានជុំគ្នាជាមួយមិត្តភក្តិ ក្នុងកម្មវិធីយ៉ាងសប្បាយទៅវិញ។
លើសពីនេះទៀតនោះមហាជនបានសម្ដែងការរិះ.គន់ផងដែរ ដោយថាអ្នកទាំងពីរជាអ្នកសម្ដែងរឿងនេះឡើងដើម្បីទាក់ទាញ ស្រាប់តែអ្នកអ្នកទាំងពីរប្រកាសថានឹងឡាយវីដេអូ ធ្វើការបកស្រាយនៅយប់ថ្ងៃទី ០៤ ខែឧសភា នេះ អំពីរឿងមួយនេះឲ្យកាន់តែច្បាស់។
តាមរយៈការបកស្រាយទាំងពីរនាក់ មកដល់ពេលនេះមិនទាន់ត្រូវគ្នាទេ ហើយការជួបគ្នានោះគឺជួបគ្នាដោយការរៀបចំពីការបងស្រីគាត់ទេ ថាឲ្យមកខួបកំណើតកូន ហើយរឿងថតហ្នឹងទៀតសោត បើតាមអ្នកស្រីទ្រិញ ផល្លា ថាគាត់ក៏មិនបានដឹងអ្វីដែរដោយសារតែគាត់ស្រវឹងខ្លាំងហើយ។ សូមស្ដាប់ការបកស្រាយខាងក្រោមនេះ៖