
សង្គម
កាលពីពេលកន្លងមក សមត្ថកិច្ចជំនាញបានព្រមានរួចហើយនឹងប.ង្ក្រាបជនស៊ីវិលប្រើប្រាស់វិទ្យុទាក់ទង លួ.ចលេខនគរបាលជាតិប្រើប្រាស់ ឬអ្នកលួ.ចបង្កើតស្ថានីយខុសច្បា.ប់ និងអ្នកលួ.ចចម្លងលេខនគរបាលជាតិលក់ ដោយគ្មានការយោគយល់។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសសារជាថ្មី ហើយ ប្រសិនបើមានបងប្អូនអាចរាយការណ៍រហូតដល់ឃា.ត់អ្នកប្រើប្រាស់វិទ្យុទាក់ទងកាណាល់នគរបាលជាតិ នឹងជូនជាថវិការចំនួន៤០ម៉ឺនរៀល។
ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើបងប្អូនណាឃើញមានជនស៊ីវិលប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃា ត់ជននោះបាន១ករណី ខ្ញុំផ្តល់៤០ម៉ឺនរៀល!»
ជាមួយគ្នានោះដែរមានការចោទសួរថា តើធ្វើដូចម្ដេចទើបអាចសម្គាល់បានថាជាវិទ្យុទាក់ទងកាលណាល់នគរបាលជាតិ? លោកឧត្តមសេនីយ៍ទោ បានឆ្លើយថា «កាណាល់នគរបាលជាតិ បើកភ្លាមឮការសន្ទារបស់នគរបាលភ្លាម!»
ហើយទាក់ទងនឹងសំណួរស្រដៀងគ្នានេះមានការចោទសួរទៀតថា ចំពោះកងកម្លាំងដែលស្លៀកពាក់ស៊ីវិល ហេីយID មានបិទឈ្មោះផ្ទាល់ខ្លួន រឺក៏អង្គភាព និងលេខID មានបញ្ហាដែរទេ? មេដំបូលវិទ្យុទាក់ទងដដែលនេះបានឆ្លើយថា៖ «វិទ្យុមានតែនាយកដ្ឋានគឺត្រឹមត្រូវប្រើបាន»