header ads

Sponsor

ភ្នំពេញ៖ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសុីម៉ាក់​ នៅថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០២២នេះ បានធ្វេីការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ​ AN-M66 (ឬAN-M34) ដែលបានប្រទះឃេីញនៅពេលស្តារកាយល្បាប់បាតទន្លេ​ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញនិងទល់មុខព្រះបរមរាជវាំង​។

នេះបើតាមការបញ្ជាក់ពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេបុកមុននេះបន្តិច។

លោកបានឱ្យដឹងបន្ថែមថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់​ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក​និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកេីតឡេីងដោយការផ្ទុះគ្រាប់បែកនេះ​ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ​ លំនៅដ្ឋានប្រជាពលរដ្ឋ​ និងព្រះបរមរាជវាំង​ មិនខានឡេីយ! នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។

តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់​ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។

សូមអរគុណឯ.ឧអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកំលាំងអង្គភាពសុីម៉ាក់​ ក្នុងការជន្លៀសគ្រាប់បែកដ៍ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាពដេីម្បីកំលាំងជំនាញអង្គភាពសុីម៉ាក់ធ្វេីការដោះបន្សាប​ ធានាសុខសុវត្ថិភាពជូនសង្គមជាតិយេីង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post