header ads

Sponsor

CPL បានរៀបចំសិក្ខាសាលាស្តីពីការធ្វើបទបង្ហាញអំពីច្បាប់នៃការ ប្រកួតបាល់ទាត់ ជាមួយ ដៃគូផ្សព្វផ្សាយនៅការិយាល័យ ខេមបូឌានព្រឺមៀរលីគ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ នៅវេលា ម៉ោង ៩:៣០ នាទីព្រឹកនេះ។

នាយកប្រតិបត្តិ លោក Satoshi Saito បានអញ្ជើញចូលរួមក្នុងការជុំនេះផងដែរដើម្បីពន្យល់បន្ថែម និងចែករំលែកនៅចំនេះដឹងពីប្រទេសក្រៅខ្លះៗផងដែរ ។
ហើយក៏មានការចូលរួមពីមន្រ្តីគ្រប់គ្រងការប្រកួត និងមន្រ្តីផ្នែកអជ្ញារកណ្តាលផងដែរ ក្នុងគោលបំណងចែករំលែកចំនេះដឹងផ្នែកកីឡាបាល់ទាត់ រួមមានដូចជា (បទបញ្ជានៃការប្រកួត និងច្បាប់ការប្រកួត) ដល់សា្ថប័ន និងដៃគូផ្សព្វផ្សាយរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ឱ្យកាន់តែមានប្រជាប្រិយភាព និងរីកចម្រើនបន្ថែមទៀត ក៏ដូចជាផ្សព្វផ្សាយបន្តដល់ទស្សនិកជន អ្នកគាំទ្រ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ប្រភព៖ Facebook Page ខេមបូឌានព្រឺមៀរលីគ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post