
សង្គម
អតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី តារាចម្រៀងវ័យក្មេងមួយរូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រតាមរយៈទេពកោសល្យសិល្បៈ ទឹកដមសំឡេងផ្អែមពីរោះ ជាពិសេសនោះគឺរូបរាងមុខមាត់ដ៏ស្រស់សោភារបស់នាងតែម្ដង។
ចូលមកដល់ដើមខែឧសភា ឆ្នាំ ២០២២នេះ តារាចម្រៀងសាច់សខ្ចីទ្រលុកទ្រលន់នេះ បានឆ្លងខួបកំណើតចូលវ័យ១៩ ឆ្នាំហើយ ដែលជាវ័យប្រៀបបានដូចផ្កាកំពុងរីកអ៊ីចឹង នេះបើតាមនាងប្រកាសឲ្យដឹង ដោយនាងបានរៀបរាប់ថា៖
«ថ្ងៃ5ខែ5 ដល់ខួបកំនើតទេពី ឈានចូលអាយុ19ឆ្នាំហើយ បើបងប្អូនណាចង់ surprise មកបានណា ទេពីរង់ចាំស្វាគមន៏ នៅសប្បាយKTVផ្សាដើមថ្កូវ នៅបន្ទប់កោះរុង ម៉ោង7យប់ តទៅថ្ងៃ 5/5/022 - 2003»