header ads

Sponsor

ភ្នំពេញ៖ ជនសង្ស័យពីរនាក់បានប្រើកាំបិតប៉័ងតោមកប្លន់បុរសម្នាក់ជាសន្តិសុខបានសម្រេច រំលងបាន២ថ្ងៃក៏ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ ហើយម្នាក់ទៀតកំពុងតាមចាប់ប្រមាញ់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២៣ និង 00 នាទី ដែលបុរសជាសន្តិសុខម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ផ្លា.កលេខ ភ្នំពេញ1GV-2497 លុះជិះមកដល់ចំណុចដីឡូត៍គ្មានស្លាកលេខ ផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យចំនួន ២នាក់កំពុងអង្គុយនៅកែងដីឡូតិ៍ ហើយជនសង្ស័យឈ្មោះ អុឹម ម៉ាលី និងឈ្មោះ ម៉ៅ បានចេញមកស្ទាក់ម៉ូតូជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានយកកាំបិតប៉័ងតោទៅគំរាមកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានចុះពីលើម៉ូតូរត់គេចខ្លួន បន្ទាប់មកឈ្មោះ អុឹម ម៉ាលី បានយកម៉ូតូជិះទៅបាត់។

រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០ នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។ លុះមកដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ២០នាទីដោយមានការដឹកនាំពីលោកវរសេនីយ៍ត្រី​ ឯម​ ភារីដឹកនាំកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ អុឹម ម៉ាលី (ហៅម៉ាប់)ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន។

ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុសអាយុ ៤០ ឆ្នាំជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី០១ ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។

ជនសង្ស័យទី២ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(គេចខ្លួន)។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post