
សង្គម
រឿងរ៉ាវរបស់នាយប៉េត្រូ ទាក់ទងនឹងកុងត្រាថត និងកិច្ចការមួយចំនួនទៀតជាមួយនឹងឧកញ៉ា អ៊ុចសម្បត្តិ បានធ្វើឱ្យរឿងកាន់តែធំទៅហើយ រហូតដល់ឧកញ៉ាសម្ប្តត្តិព្រ-មានចាត់ការតាមវិ-ធានការច្បា-ប់ទៀតផង ព្រោះលោកថាការលើកឡើងរបស់នាយប៉េត្រូ បានធ្វើឲ្យប៉ះ.ពាល់ដល់កិ.ត្តិ.យសរបស់លោក។
ឧកញ៉ាសម្បត្តិក៏បានបញ្ជាក់ថា «តើអ្នកណានឹងមករកស៊ីជាមួយខ្ញុំទៀត បើគ្រាន់តែលុយជាមួយតារាកំប៉េកកំប៉ុកម្នាក់យើងអត់ទាំងបង់ផងហ្នឹង តែឱ្យអ្នកណាមករកស៊ីជាមួយយើង» ដែលពាក្យនេះគឺសម្ដៅទៅលើនាយប៉េត្រូហ្នឹងឯង។
ក្រោយពីឮការលើកឡើងបែបនេះ ធ្វើឲ្យអ្នកនាង ចន ចន្ទលក្ខិណា ដែលគេស្គាល់ថាជាប្រធានសមាគមន៍សិល្បករខ្មែរ នៅមិនស្ងៀមរហូតលើកឡើងឲ្យដឹងបែបនេះតែម្ដង នៅលើបណ្ដាញសង្គមហ្វេប៊ុក៖
«តារាកំបុិកកំប៉ុកក៏មានកិត្តិយសដែរ ពេលតារាកំបុិកកំប៉ុកកំពុងល្បីមានការគាំទ្រច្រើនអ្នករកសុីមួយចំនួនក៏ធ្លាប់តោងកាលីបតារាកំបុិកកំប៉ុកដែរ សូម្បីតែខ្ញុំជាតារាជើងចាស់ល្បីយូរឆ្នាំក៏ខ្ញុំត្រូវការតារាកំបុិកកំប៉ុកមកជួយ Promote មុខរបររបស់ខ្ញុំដែរ មនុស្សមានជំនាញផ្សេងៗគ្នា ស៊ូស៊ូតារាកំបុិកកំប៉ុក»
ក្រោយពីលើកឡើងបែបនេះធ្វើឲ្យមហាជនអ្នកគាំទ្រសម្ដែងការគាំទ្រ និងសាទរចំពោះពាក្យនេះតែម្ដង រហូតមានអ្នកលើកឡើងថា៖«ចុកណាស់អ្នកមីង អានហើយចុ.កបេះ.ដូង បើមិនមានផលប្រយោជន៍ម៉េចក៏ប្រឹងតោងអ្នកកំបុិកកំប៉ុកម្លេះ មើ.លងា.យគេណាស់ ថៅកែបើគ្មានអ្នកបំរើគិតថាជួលថៅកែដូចគ្នាទៅធ្វើការ គេធ្វើឱ្យមែន?»