
សិល្បៈ
នៅលើបណ្ដាញសង្គមថ្មីៗនេះមានការវែកញែកយ៉ាងច្រើនជុំវិញការលើកឡើងដោយមានពាក្យពាក្យថា តារាកំប៉ិកកំប៉ុក ដែលសិល្បករចាត់ទុកថាពាក្យនេះជាការមើលងាយទៅលើអ្នកសិល្បៈ រហូតដល់ប្រធានសិល្បករកម្ពុជា អ្នកនាងចន ចន្ទលក្ខិណាចេញប្រតិកម្មផងដែរ។
ទាក់ទងនឹងរឿងនេះដែរ លោក ករុណាពេជ្រ ដែលជាតារាមួយរូបដែរនោះ ក៏បានចេញមកប្រតិតកម្មដូចគ្នាដោយក្នុងនោះលោកបានលើកឡើងថា៖
«បើកភ្នែកមកក៏ឃើញ ក៏សុំបញ្ចេញយោបល់ខ្លះ ប៉ុន្តែមិនមែនបានន័យថាខ្ញុំកាន់ជើងតារាគ្នាឯងក្នងវិសយ័សិល្បៈនោះទេ គឺ ចង់និយាយពីតម្លៃមនុស្ស និង កិត្តិយសតែប៉ុណ្ណោះ….
សម្រាប់ពាក្យថា តារា កំបុិកកំប៉ុក ខ្ញុំក៏បានធ្លាប់ឆ្លងកាត់អស់ហើយ ថាវាពីរោះ និងឈឺចាប់ដល់កម្រិតណា នៅពេលដែលខ្ញុំមិនទាន់មានបងប្អូនស្គាល់ទូលំទូលាយក្នុងវិសយ័សិល្បៈ….
នៅឡើយតែពាក្យ ឧកញ៉ា ទេ ដែលខ្ញុំមិនទាន់បានឆ្លងកាត់ ទើបមិនទាន់ដឹងថា ពីរោះ មានកិត្តិយស រឺ ភាពអស្ចារ្យ ប៉ុណ្ណា …. ប៉ុន្តែសម្រាប់ខ្ញុំ តម្លៃគុណធម៌ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់មនុស្សម្នាក់ៗ មិនឋិតលើ ងារ នោះទេ ព្រោះ ងារជា តារាកំបុិកកំប៉ុក រឺ ងារ ជាឧកញ៉ា ក៏សុទ្ធតែមានតម្លៃ សេចក្តីថ្លៃថ្នូរ សច្ចធម៌ និង ភាពទៀងត្រង់រៀងៗខ្លួន…
ជាការពិតណាស់ សម្រាប់អ្នកមិនសូវមាន ធ្វើការបម្រើ អ្នកមាន ដើម្បីដោះដូរយកលុយ ដូច្នេះអ្នកមានលុយ បើបានយកអ្នកអត់លុយមកប្រើហើយ អោយលុយតាមការងារគេទៅ គឺ ចប់ហើយ….
បញ្ជាក់: សូមបងប្អូនត្រូវចាំថា កុំព្យាយាមដៀលមើ លងា យតម្លៃមនុស្សក្រោមឱវាទរបស់ខ្លួន ទៅតាមឋានះ រឺ មាសប្រាក់ បុណ្យសក្កិ ថា អន់ជាងយើង មិនដល់យើង ដែលកំពុងភ្លេចខ្លួនថា ពេលខ្លះយើងក៏កំពុងបានទាញប្រយោជន៏មួយចំនួនធំពីមនុស្សដែលអន់ជាងយើង ហើយកំពុងនៅជុំវិញខ្លួនយើងផងដែរ…»