
សង្គម
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លវជាតិរលេខ ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណា ដល់រង្វងមូលត្រើង ឃំអូរស្វាយ ស្រូកកំពង់រសៀម នៅថ្ងៃទី០៩ ខែឧសភា ឆ្លាំ២០២២ ចាប់ពីម៉ោង ៦.០០នាទីព្រឹក ដល់ទាំង ១០.០០នាទីព្រឹក ។
រដ្ឋបាលខេត្តកំពង់ចាម សូមូជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋសាធារណជន និងបងប្អូន ម្ចាស់យានយន្តគ្រប់ប្រភេទ និងក្រុមហ៊ុនដឹកជញ្ជូនឱ្យបានជ្រាបថា៖ ដើម្បីសម្រួលដ័ល់ក្បួនដង្ហែស ពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាជិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានវត្តមាន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អា.វុធ និងប្រជាពលរដ្ឋចូលរួមដង្ហែសពពីគេហដ្ឋានស ព ឆ្ពោះទៅវត្តសុណ្ណគីរី រតនៈភ្នំប្រុស ចេញពីគេហដ្ឋានកាត់តាមផ្លូវព្រះមុនីវង្ស កាត់តាមគល់ស្ពានគីហ្សូណា ឆ្ពោះទៅវត្តសុវណ្ណគីរីរតនៈ ភ្នំប្រុស តាមបណ្តាយផ្លូវជាតិលេខ ៧។
ដើម្បីបញ្ចៀសបាននូវការក កស្ទះ ក៏ដូចជាបង្កការរំខានណាមួយដុល់ក្បួនដង្ហែ រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណា ដល់ រង្វង់មូលត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ចាប់ពីម៉ោង ៦.០០នាទីព្រឹក ដល់ម៉ោង ១០.០០នាទីព្រឹក។
ចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនម្ចាស់យានយន្តគ្រប់ប្រភេទ, ដែលនឹងធ្វើ ដំណើរចូលមកក្រុងកំពង់ចាម តាមផ្លូវជ្ញាតិលេខ៧ ឬផ្លូវជាតិ៧១ ត្រូវវាងតាមផ្លូវលេខ៧០ តាមផ្សារព្រៃទទឹង និង ផ្លូវខេត្តលេខ២៧០ ឆ្លងកាត់តាមពាមជីកង ស្រុកកងមាស។
សម្រាប់បងប្អូនធ្វើដំណើរពីខេត្តត្បូងឃ្មុំ ទៅចូលមកកាន់ក្រុងកំពង់ចាម ឬទៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប ត្រូវធ្លងតាមផ្លូវបេតុង ឃ្មុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ឆ្ពោះទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កាត់តាមស្រុកចំកាលើ ឬត្រូវបង្វែរទិសដៅទៅតាមផ្លូវជាតិ លេខ១១ ឆ្ពោះទៅផ្លូវជាតិលេខ ៨វិញ ដូចគ្នាផែនទីជូនភ្ជាប់។