
សង្គម
ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ពិធីប្រគេនរថយន្ត ចំពោះព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ
ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក
ជាសមាជិកថេរសភាក្នុងព្រះពុទ្ធសាសនានៃ ព្រះរាជាណាចក្រកម្ពុជា
ជាព្រះគ្រូចៅអធិការវត្តរាជបូណ៌
ជានាយកពុទ្ធិកវិទ្យាល័យរាជបូណ៌
និងជាស្ថាបនិកស្ថានីយវិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ
សទ្ធាជ្រះថ្លារបស់ ឯកឧត្តម តែ ឡូរិន និងលោកជំទាវ កៅ គន្ធា។
សូមជម្រាបជូនថា ឯកឧត្តម តែ ឡូរិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន កាលពីពេលថ្មីៗកន្លងទៅ ព្រះមហាក្សត្រកម្ពុជា ទើបផ្ដល់គោរពងារជា «ឧកញ៉ា» ផងដែរ។