
សង្គម
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញនូវរូបភាពកាលពី១៥ឆ្នាំមុន ជាមួយបងប្អូនតាំងពីកម្សត់កម្រជាមួយគ្នា រហូតដល់មានបានជាមួយគ្នាហើយ ធ្វើសកម្មភាពសប្បុរធម៌រួមគ្នាទៀត ។ ដោយអ្នកឧកញ៉ា បានឲ្យដឹងថា៖
«រូបកាលពី15ឆ្នាំមុន និងរូបបច្ចុប្បន្នបងប្អូនយើងរួមសុខរួមទុក្ខជាមួយគ្នាទោះបីគ្រួសារយើងមិនទាន់មានអ្វីធំដុំ តែសកម្មនឹងការងារមនុស្សធម៌តែងតែចូលរួម។ ដើម្បីសងគុណទៅដល់ កងទ័ពអាវសគ្រួសារខ្ញុំបានបរិច្ចាគថវិកា ជួយទៅដល់ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវិត១៩ TYDA:
បងឧកញ៉ា ឡេង ប្រុស 30,000$ ខ្ញុំបាទ ឡេង ណាវ៉ាត់ត្រា 30,000$ ប្អូនឧកញ៉ា ឡេង និមល 30,000$ និងប្អូនស្រីជំទាវឧកញ៉ា ឡេង បញ្ចពណ៌ 30,000$ ហើយក៏សូមបួងសួង សូមអោយជាតិក្រោយ យើងនឹងក្លាយជាបងប្អូននឹងគ្នាទៀត។