header ads

Sponsor

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 បានធ្វើការឃាត់ជនសង្ស័យ​ចំនួន០1នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយទ្វារបន្ទប់ជួលយកទ្រព្យសម្បត្តិ)។

ជនសង្ស័យឈ្មោះ ចាន់ សុភក្រ័្ត ហៅភក្រ្ត័អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ។

វត្ថុតាងចាប់យកលេកថបចំនួន01គ្រឿង ម៉ាក acre ពណ៍ខ្មៅ(ជារបស់ជនរងគ្រោះ)បានប្រគល់ជូនរងគ្រោះវិញ តាមពាក្យស្នើសុំ​ និងសំភារៈធ្វេីសកម្មភាពមួយចំនួន។

ជនរងគ្រោះឈ្មោះ ជាម យូលី ភេទស្រី អាយុ33ឆ្នាំ ជនជាតិខ្មែរ មុខរបរ: បុគ្គលិកក្រុមហ៊ុនប៊ែលធី។

បច្ចុប្បន្នជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post