header ads

Sponsor

(ខេត្តស្វាយរៀង): បុរសម្នាក់បានស្លាប់យ៉ាងអណោចអធម នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយសារជិះម៉ូតូវ៉ាជែង មិនប្រយ័ត្នក៏បានទៅបុកនិងរថយន្ត ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដកុងតឺន័រជាមួយរថយន្ដធុនតូច និងម៉ូតូ លើផ្លូវជាតិលេខ០១ Km ១៣១/១៣២ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង០១នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាៈ រថយន្ដកុងតឺន័រម៉ាក្ស Fuso ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ៣E-៤៥២៨ សឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A-៥៥១២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (បានរត់គេចពីកន្លែងកើតហេតុ) បើកបរពីកើតទៅលិច រថយន្ដគ្មានខូចខាត ។

ចំណែករថយន្ដមួយគ្រឿងទៀតម៉ាកCorola ពណ៏ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២K-៤៨៩៧ បើកបរដោយឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនស្គាល់ រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើត រថយន្ដខូចខាតធ្ងន់ (អ្នកបើកបររត់គេចពីកន្លែងកើតហេតុ) ។

ម៉ូតូជនរងគ្រោះម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ ចាន់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់ ។

ក្រោយកើតហេតុមធ្យោបាយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។ ដោយឡែកសាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ:33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post