
សង្គម
លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូប ដែលអ្នកលេងបណ្ដាញសង្គមមិនតិចនាក់ទេបានស្គាល់ និងលាន់មាត់សរសើរ ពីការរកស៊ី រហូតខ្ពស់មុខខ្ពស់មាត់នៅក្នុងសង្គម មិនត្រឹមតែមានផ្ទះវីឡាច្រើនកន្លែងនោះទេ ថែមទាំងជំនួញក៏ច្រើនក្នុងដៃទៀតផង។
ហើយចំពោះការរស់នៅប្រចាំថ្ងៃវិញទៀតក៏មិនធម្មតាដែរ គឺបែបអភិជនតែម្ដង គ្រាន់តែធ្វើខួបកំណើតឲ្យកូនប្រុស ចំណាយស្ទើរតែស្មើនឹងមង្គលការមួយទៅហើយ ហើយកាលពីពេលថ្មីៗនេះទៀតសោត ដំណើរកម្សាន្តហោះទៅអឺរ៉ុបវិញ ចំណាយលើការហោះហើយសុទ្ធតែលំដាប់ខ្ពស់ផុតលេខ។
ដំណើរកម្សាន្តលើកនេះ ជំទាវអ៊ាន សៀវមី ថាខានមក២ឆ្នាំហើយ អ៊ីចឹងហើយក៏សម្រុកទិញតែម្ដង មើលទៅការចាយលុយទាំងដុំៗ ចូលហាងសុទ្ធតែប្រេនៗ ទិញទំនិញឡើងពេញផ្ទះអ៊ំស្រីទៀត។
នេះហើយដំណើរកម្សាន្តជីវិតបែបជាអភិជន ដែលនារីៗគ្រប់រូបប្រាថ្នាចង់បាន តែកុំភ្លេចតស៊ូប្រឹងប្រែងទាំងអស់គ្នាផងណា ក្រែងបានចាយលុយទាំងដុំៗដូចឧកញ៉ា អ៊ាន សៀវម៉ីដែរ៕