
សង្គម
មុននេះបន្តិចតាមរយៈអាខោនលោក ផែង វណ្ណៈ បានឲ្យដឹងអំពីព័ត៌មានប្អូនស្រីម្នាក់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានបញ្ហាជីវភាពរហូតខ្វះខាតសូម្បីស្បែកជើង តែប្អូនបានតស៊ូមករៀន ពេលនេះទទួលបានជំនួយពីសប្បុរធម៌ខ្លះហើយ ក្នុងនោះលោកផែង វណ្ណៈបានជូនជាថវិការចំនួន១លានរៀល។
លោកបានរៀបរាប់ឱ្យដឹងថា៖ បន្ទាប់ពីទទួលបានដំណឹងតាម ហ្វេបុកថា មានកុមារីម្នាក់មានជីវភាពខ្វះខាតខ្លាំងសូម្បីតែស្បែកជើងក៏គ្មានពាក់ដែរ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ ខ្ញុំបានពឹងពាក់ ប្អូន សាត ចាន់បុត្រ បាននាំយកថវិការចំនួន ១ លានរៀល ជូនកុមារីឈ្មោះទ្រើន ថាណា អាយុ១៤ឆ្នាំ រៀននៅសាលាបឋមសិក្សាអូររណា ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជូនលោកគ្រូ យិន ដារិទ្ធ ២០ ម៉ឺនរៀល ។
ជាមួយគ្នានោះ ប្អូន សាត ចាន់បុត្រ ក៏បាននាំយកនូវថវិកាសប្បុរសជន១លានរៀលព្រមទាំងសម្ភារៈសិក្សា ស្បៀងអាហារនុងសំលៀកបំពាក់ ទៅជាមួយផង។