header ads

Sponsor

ខេត្តស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង៣០០ម៉ែត្រ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

លោកអភិបាលក្រុងបាវិត បានមានប្រសាសន៍ឲ្យដឹងថាៈ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិច្រកលាវ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ដោយបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែងជាង៣០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រព្រមទាំងការដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានាជាពិសេសគឺក្រុមការងារចុះជួយភូមិច្រកលាវ សង្កាត់បាវិតនេះតែម្តង ។

លោក លឹម សៀងហេង បានបន្តឲ្យដឹងទៀតថាៈ ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។

លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយលោក ក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកានិងសំភារៈក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។

លោកអភិបាលក្រុងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ ដោយ:33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post