
សង្គម
ក្មេងខ្មែរ គឺជាក្រុមចម្រៀងកម្ពុជាដែលបង្កើតឡើងដោយ កៅ ពន្លឺ និង ជា សុជាតិ ជាអ្នករ៉េបនៃក្រុមចម្រៀងប្រុស Cambodia Pop ហៅកាត់ថា (C-Pop) នៅដើមឆ្នាំ 2016 ដែលក្រុមនេះមានប្រជាប្រិយភាព និងពេញនិយមក្នុងស្រទាប់យុវវ័យយ៉ាងខ្លាំង។
តែពេលនេះមានសមាជិកមួយរូបក្នុងក្រុមនេះកំពុងជួបទុក្ខដោយលោក ជា សុជាតិ ត្រូវអ្នកម្ដាយលាចាកលោកនេះទៅហើយដោយសាររោគាពាធ ខណៈតារាចម្រៀងរូបនេះបានកំព្រាឪពុករួចហើយ ពេលនេះកំព្រាម្ដាយទៀត។
ជា សុជាតិ បានបង្ហោះសារលើបណ្ដាញសង្គម កាលពីថ្ងៃទី១២ ខែឧសភា ម្សិលមិញនេះថាម៉ាក់ទៅបានសុខហើយ។ អ្នកម្ដាយរបស់សុជាតិ មានឈ្មោះ អ៊ឹង សុខភាតរៈ (អ្នកគ្រូពេទ្យជុំរំ) បានទទួលមរណៈភាពដោយរាគាពាធនាវេលាម៉ោង៦.៥០នាទីល្ងាច។
ពិធីបុណ្យសពអ្នកម្តាយ អ៉ឹង សុខភាតរះ (អ្នកគ្រូពេទ្យជ៉ំរ៉ំ) ប្រារព្វធ្វើនៅគេហដ្ឋាន ភូមិចិនដាំម្លូ ឃ៉ំវាំងចាស់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ នឹងរៀបចំបូជានៅថ្ងៃសុក្រទី១៣ខែឧសភាឆ្នាំ២០២២ នៅគេហដ្ឋាន។ សូមអរគុណយាយតាពូមីងអ៊ំនិងបងប្អូនដែលបានជួយ និង សូមជូនជ្រាបជាដំណឹង