ឆ្លៀតក្នុងឱកាសនោះដែរលោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត និងលោក វ៉ាន់ សារឹម អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត បានចុះពិនិត្យការជួសជួលផ្លូវ ០១ខ្សែ ដោយក្រាលថ្មម៉ិច ប្រវែង ១,៥០០ ម៉ែត្រ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត។
ក្នុងឱកាសនោះដែរលោក លឹម សៀងហេង ក៏បានរំឮកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
ឱកាសនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តកម្មវិធីចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ជាពិសេស ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងផ្អែកតែទៅលើការបានចាក់វ៉ាក់សាំងនិងថ្នាំព្យាបាលនោះទេ ។
ក្នុងសកម្មភាពខាងលើលោក លឹម សៀងហេង ចំណាយថវិកាសរុប ៤៨ ម៉ឺនរៀល។ ហើយក៏មានក្រោមការជួយឧបត្ថម្ភ ពីក្រុមការងារចុះជួយសង្កាត់បាវិត និងសប្បុរសជន ក្នុងនោះ÷
១- លោក វ៉ាន់ សារឹម អនុប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ឧបត្ថម្ភ ២,៥០០$
២- លោក អ៊ុក បូណាត អនុប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ឧបត្ថម្ភ ៥០០$
៣- លោក ចាន់ រតនៈ អនុប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ជួយឧបត្ថមគ្រឿងចក្រ
៤- លោក ហាយ សេង សប្បុសជន ឧបត្ថម្ភ ២៥០$
៥- លោក គួច ប៊ុនគៀន ២៥០$៕ ដោយ:33