
សង្គម
ពិធីបុណ្យវិសាខបូជាប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។
ក្រោយពីខកខានច្រើនឆ្នាំមក បុណ្យវិសាខបូជា ឆ្នាំនេះនៅវត្តពពែក្រោម ដែលមានទីតាំងស្ថិត នៅភូមិ ពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាលបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក មានញាតិញោមចូលរួមយ៉ាងច្រើនកុះករ និងមានកម្មវិធីជាច្រើន មានទាំងល្ខោនចំរុះ មានទាំងបាចផ្កាពីលើឧទ្ធម្ភាគចក្រទៀតផង ។
យ៉ាងណាចំពោះសកម្មភាពនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថាជាការធ្វើប្រាសចាកខុសពីសាសនា និងបំផ្លាញសាសនាទៅវិញ។ នេះបើតាមផេគល្បីមួយដែលមានឈ្មោះថា «ReIdea» បានលើកឡើងថា៖
«ពិធីបាចផ្កានៃវិសាខបូជាមួយកន្លែងនៅស្រុកយេីង។ ការចំណាយលុយដោយងងឹតងងុល។ សម័យកាន់តែជឿនលឿន តែខួរក្បាលមនុស្សមួយចំនួនមិនជឿនលឿន ដែលប្រាសចាកខុសពីសា.សនា។ ក្រុមបំ.ផ្លាញសា.សនា។»