
សង្គម
នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ លោកផែង វណ្ណៈ ដែលត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មានដ៏ល្បីមួយរូប បានបង្ហោះឱ្យដឹងថា ខ្លួនបានបើកបរលើសល្បឿនដែលច្បា.ប់កំណត់នៅតាមផ្លូវភ្នំពេញ-សៀមរាប ប៉ុន្តែបែរជាមន្ត្រីប៉ូលិសមិនព្រមផាកពិន័យ ទោះបីជាលោកសុខចិត្តឲ្យផាកពិន័យក៏ដោយ។
«ខ្ញុំបេីកលេីសល្បឿនកំណត់ ផ្លូវគេឱ្យបេីក ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ខ្ញុំបេីករហូត ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ។ មន្ត្រីចរាចរឃាត់រថយន្តខ្ញុំដេីម្បីផាកពិន័យ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បា.ប់ តែពេលពួកគាត់ឃើញខ្ញុំហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ ពួកគាត់មិនព្រមផាកពិន័យហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត ។»
លោកបានបញ្ជាក់បន្ថែមទៀតថា ៖«និយាយតាមត្រង់ ច្បា.ប់ខ្ញុំគោរពណាស់ តែច្បាប់កំណត់ល្បឿននេះ ខ្ញុំគោរពអត់បានទេ ផ្លូវរលោងស្អាតស្ងាត់ឈឹងអោយខ្ញុំបេីកយឺត ដឹងតែងងុយដេក បេីកធ្លាក់ផ្លូវឥលូវហេីយ ខ្ញុំសុខចិត្តអោយសមត្ថកិច្ចចាប់ផាកចុះ ។ សង្ឃឹមថា ផ្លូវភ្នំពេញ-សៀមរាប ក៏ដូចជាផ្លូវហាយវេ ដទៃទៀត នឹងកំណត់ល្បឿនឡេីងវិញ ។»
ជាមួយគ្នានោះលោកក៏បានរម្លឹកផងដែរថា៖ «កន្លងមកសម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ប្រាប់ទៅខាងក្រសួងសាធារណការនិងដឹកជញ្ជូនគួរពិចារណាកំណត់ល្បឿនផ្លូវ ហាយវ៉េ ឡេីងវិញ ។ បច្ចុប្បន្នការកំណត់ល្បឿនពី ៦០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺយឺតណាស់ ។»