header ads

Sponsor

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានជម្រុញនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

លោកអភិបាលក្រុង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោក និងលោកចៅសង្កាត់បាវិត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការឈូសឆាយ និងចាក់ក្រាលថ្មមិចពង្រីកធ្វើផ្លូវលំប្រវែង១២០០ម៉ែត្រ នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត រូបលោកបានគៀងគរសប្បុរសជននានាក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែង១២០០ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រព្រមទាំងការដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានាជាពិសេសគឺក្រុមការងារចុះជួយភូមិបាវិតលើ នេះតែម្តង ។


លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយលោក ក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកានិងសំភារៈក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។

លោក សាញ់ សាខុន ចៅសង្កាត់ បាវិតក្រុងបាវិតបានអោយដឹងថា÷ ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវលំមានសភាពតូចចង្អៀត ពិបាកធ្វើដំណើរខ្លាំងណាស់ និងនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។


ចំពោះប្រជាពលដែលរដ្ឋរស់នៅភូមិបាវិតលើក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ.ក្រុង សង្កាត់ ដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានសមិទ្ធផលជាច្រើននៅក្នុងក្រុងបាវិតដូចយើងបានឃើញនាថ្ងៃនេះដើម្បីអោយអាជ្ញាធរស្ថាបនាជួសជុលកែលម្អរហេដ្ឋារចនាសម្ព័នបន្ថែមទៀត៕ ដោយ:33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post