
សង្គម
បេក្ខភាព Cambodian Idol រដូវកាលទី០៤មួយរូប ជួប ស្រីកែវ មានអ្នកបញ្ចេញមតិលើកឡើងយ៉ាងច្រើន រហូតដល់ពាក្យសម្ដីខ្លះធ្វើឱ្យសាមីខ្លួនមិនអាចទទួលយកបានទៀតផង បើតាមខោនហ្វេបុក «Sreykeo Chuop» ដែលជាបេក្ខភាពខាងលើនេះបានរៀបរាប់ឲ្យដឹងថា៖
«ខ្ញុំចង់ធ្វើការអរគុណដល់រូបរាងមួយនេះដែលស្ថិតនៅជាមួយខ្ញុំ20ឆ្នាំ+ មកហើយ ដែលត្រូវទទួលរងការប្រ.មា.ថ វា.យប្រ.ហារ ព្យុះភ្លៀង សម្ពាធផ្លូវកាយ & ផ្លូវចិត្តរកអ្វីមកនិយាយមិនចេញ! ។ ពេលខ្លះសើចទៅជាមួយគេដើម្បីបើកុំអោយគេគិតថាយើងប្រកាន់ច្រើន ទាំងក្នុងចិត្តចង់ប្រាប់គេថាខ្ញុំមិនចូលចិត្តទេ ខ្ញុំអន់ចិត្ត ខ្ញុំខូចចិត្ត តែក៏ខំខាំមាត់នៅក្នុងចិត្តមកវិញថាអត់អីទេ
តិចទៀតទៅគេសាំហ្នឹងរូបរាងយើងហើយ ខ្ញុំទៅប្រលងនេះខ្ញុំបានត្រៀមចិត្តរួចហើយសម្រាប់ពាក្យរិះ.គន់ តែមិននឹកស្មានថាពាក្យខ្លះគ្រាន់តែឃើញហើយខ្ញុំយំតែម្ដង អរគុណបងប្អូនដែលលើកទឹកចិត្តប្អូន អរគុណសម្រាប់ពាក្យល្អៗ ពេលខ្ញុំឡើងប្រលងហើយធ្វើឱ្យខ្ញុំឃើញសង្គមនេះកាន់តែច្បាស់ ថាយើងគ្រាន់តែធាត់ក៏ខ្ញុំខុសដែរ។
ធ្លាក់ក៏សប្បាយចិត្ត តែមកអន់ចិត្តហ្នឹងគេខំមិន មិនល្អ ពេលវេលាមិនអំណោយផល ធំតែមាឌតែទប់ទល់មិនរួច អ្នកប្រលងដូចគ្នាបានយល់ ខ្ញុំមិន screenshot ខំមិនអត់ល្អទេវាធ្វើអោយអារម្មណ៍អត់ល្អ ☺️ ជាង 1មុឺនអ្នក ជាប់200+ ហើយក្នុង200+នោះក៏មានស្រីកែវដែរ អរគុណសម្រាប់ការលើកទឹកចិត្តខ្ញុំ»