
សង្គម
រឿងយកចំណីផ្លូវសាធារណៈមានធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បានកើតឡើងសឹងតែគ្រប់ទីកន្លែងទៅហើយ បើទោះបីជាអាជ្ញាធរតាមអប់រំណែនាំជារឿយៗក៏ដោយ ដោយមានទាំងវិធានការក្ដៅទៀតផងដែរ។
មិនខុសពីសព្វដងឡើយ គ្រាន់តែរូបភាពផ្សេងពីមុន ដោយលើកនេះនៅសង្កាត់4 ផ្លូវក្រោយខ្សាច់ស ក្រុងព្រះសីហនុជាជនជាតិចិន បានយកតង់មកក្រាលហាលម្ទេស នៅលើការ៉ូឡាសាធារណៈតែម្ដង។
នេះបើតាមលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានបញ្ជាក់នៅលើបណ្ដាញសង្គម ថា៖ «ការ៉ូឡាចំណីផ្លូវសាធារណៈ យកមកក្រាលតង់ហាលម្ទេស មិនខ្វល់ពីការប៉ះពាល់សណ្តាប់ធ្នាប់សាធារណះ និងសោភ័ណ្ឌភាពក្រុង។»
យ៉ាងណាចំពោះចំណាត់ការក្រុងបានដាក់កម្លាំងចុះមកប្រមូលយកទៅដាក់សាលាក្រុង រួចឱ្យម្ចាស់ទៅធ្វើកិច្ចសន្យាដើម្បីយកវិញ។