header ads

Sponsor

(ខេត្តស្វាយរៀង)៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយបង្ករដោយសារ គ្រោះធម្មជាតិផ្សេងៗ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ នៅទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ព្រះតេជកុណ ទេព វាសនា ព្រះអនុគណក្រុងបាវិត រួមជាមួយព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការ វត្តទាំង ១៩ ក្នុងក្រុងបាវិត មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា បានយកបច្ច័យ ទេយ្យទានចំនួន១៥មុខ គិតជាថវិកាសរុប ៧,៥៤៧,០០០រៀល មកប្រគល់ ដល់អនុសាខាក្រុង សម្រាប់ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងក្រុងបាវិត។

ព្រះគ្រូ ទេព វាសនា បានមានថេរដីការ គាំទ្ររាល់សកម្មភាព មនុស្សធម៌របស់សាខា អនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ ភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការខិតខំប្រឹងប្រែង ជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់ពី ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សំបុរ ឬនិន្នាការ នយោបាយឡើយ ទើបថ្ងៃនេះព្រះអង្គរមាននូវទេយ្យទាន បន្តិច បន្តួច ដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ ប្រគល់ជូនអនុសាខាក្រុង ដើម្បីរួមចំណែកជួយ សម្រាលនូវរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។

លោក លឹម សៀងហេង ប្រធានកិត្តិយស អនុសាខាក្រុង បាននាំមកនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខាប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាល ព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សរបស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវ ការ លំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ។

ចុងបញ្ចប់លោក ប្រធានកិត្តិយសអនុសាខាក្រុង បានសន្យាថាអំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្រប៕ ដោយ:33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post